YOKOHAMA ៖ ក្រុមហ៊ុន Nissan កំពុងគាំទ្រដល់ការ ប្រយុទ្ធប្រឆាំង នឹងមេរោគCOVID-19 ដោយផ្តល់អាជ្ញាប័ណ្ណ ដោយមិនគិតថ្លៃ សម្រាប់បច្ចេកវិទ្យាឧបករណ៍ ចាប់សញ្ញាកម្ដៅ ដែលបង្កើតឡើងដោយក្រុមហ៊ុនផ្ទាល់តែម្តង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុន Nissan កំពុងតែផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យាតម្លៃទាប ក្រោមល័ក្ខខណ្ឌ នៃសេចក្តីប្រកាសបើកសិទ្ធិប្រើប្រាស់ IP ប្រឆាំងនឹងក្រុមហ៊ុន COVID-19 “IP Open Access Declaration Against COVID-19” ដេលក្រុមហ៊ុនបានចូលរួមកាលពីខែឧសភា ។ តាមរយៈការចុះហត្ថលេខាលើសេចក្តីប្រកាសនេះ ក្រុមហ៊ុន Nissan បានយល់ព្រម មិនស្វែងរកសំណង និងការអះអាងប៉ាតង់គំរូ ឧបករណ៍ប្រើប្រាស់ការរចនា ឬការរក្សាសិទ្ធិប្រឆាំង នឹងសកម្មភាពណាមួយ មានគោលបំណងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត ។
អាជ្ញាប័ណ្ណគឺសម្រាប់ផលិតផល ជាច្រើនត្រូវ បានបង្កើតឡើង ដោយក្រុមហ៊ុន Chino Corp និងក្រុមហ៊ុន Seiko NPC Corp ។ Chino កំពុងប្រើបច្ចេកវិទ្យា របស់ក្រុមហ៊ុន Nissan ដើម្បីអភិវឌ្ឍផលិត និងលក់ឧបករណ៍វាស់ សីតុណ្ហភាពផ្ទៃរាងកាយ មិនទាក់ទង ដែលអាចរកឃើញ សីតុណ្ហភាពរាងកាយខ្ពស់ ។
ក្រុមហ៊ុន Seiko NPC បានបង្កើត ឧបករណ៍ចាប់សញ្ញា នៅក្រោមបច្ចេកវិទ្យា នៃក្រុមហ៊ុន IHI Aero space Co Ltd. ឧបករណ៍ចាប់សញ្ញាទាំងនេះ ត្រូវបានប្រើលើឧបករណ៍ វាស់សីតុណ្ហភាព ផ្ទៃរាងកាយដែលមិនទាក់ទង សម្រាប់ក្រុមហ៊ុនជាច្រើន ។ ឧបករណ៍វាស់វែងត្រូវបានប្រើនៅក្នុងទីតាំងនានា ដូចជាសាលារៀន ព្រលានយន្តហោះ និងកន្លែងពេទ្យ ដើម្បីជួយទប់ស្កាត់ការ រីករាលដាលនៃ COVID-19 ៕ ដោយ៖លី ភីលីព