អាមេរិក៖ អង្គការអវកាសណា សាបានបញ្ចេញ នូវរូបភាពផ្កាយរណបគួរឲ្យភ្ញាក់ផ្អើល ដែលរំលេចឡើង ដើម្បីបង្ហាញពីឥទ្ធិពលបំផ្លិចបំផ្លាញ នៃការប្រែប្រួលអាកាសធាតុ និងរបៀប ដែលវាកំពុងផ្លាស់ប្តូរភពផែនដីរបស់យើង នាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
រូបភាពនៃការផ្លាស់ប្តូរ ដែលថតចេញពីទីអវកាស បង្ហាញពីការផ្លាស់ប្តូរពីការរួមផ្សំ នៃការផ្លាស់ប្តូរអាកាសធាតុ ការធ្វើនគរូបនីយកម្មទឹកជំនន់ និងអគ្គិភ័យ។ នេះរួមបញ្ចូល ទាំងការបង្រួមផ្ទាំងទឹកកក នៅនូវែលសេឡង់ ព្រិលនៅវាលខ្សាច់សាហារ៉ា ទឹកកករលាយនៅកាណាដា និងការកាត់បន្ថយ ការធ្វើដំណើរក្នុងទីក្រុងវ៉ូហាន ប្រទេសចិន ដោយសារតែការរឹតត្បិតមេរោគ។
បង្កើតឡើងដោយរូបភាពជាង ៥០០ រួមទាំងរូបភាពមុន និងក្រោយថតរូបរាប់សិបឆ្នាំដាច់ពីគ្នា ការប្រមូលផ្ដុំបង្ហាញពីភាពពិត នៃការប្រែប្រួលអាកាសធាតុនៅលើផែនដី។ រូបថតជាច្រើនបានបង្ហាញថា Ok Glacier របស់ប្រទេសអ៊ីស្លង់ បានរលាយអស់ ហើយភ្លើងឆេះព្រៃ បានឆាបឆេះប្រទេសអាហ្សង់ទីន និងជំនន់ខ្យល់មូសុងនៅប៉ាគីស្ថាន។
រូបភាពពាក់កណ្តាល ត្រូវបានថតមុនពេលព្រឹត្តិការណ៍ បានកើតឡើង ក្នុងករណីខ្លះរហូតដល់៤ទសវត្សរ៍មុន និងពាក់កណ្តាល បង្ហាញទីតាំងដូចគ្នា បន្ទាប់ពីមានឧប្បត្តិហេតុធំ។
រូបភាពនៃទឹកកកសមុទ្រនៅតំបន់អាក់ទិកដែលចាប់បាននៅឆ្នាំ ១៩៨៤ និង ២០២០ បង្ហាញពីការផ្លាស់ប្តូរគួរ ឲ្យកត់សម្គាល់នៅក្នុងទំហំ នៃតំបន់កកដែលបង្ហាញថា តើវាបានរលាយអស់ប៉ុន្មាន ក្នុងរយៈពេល ៣៦ ឆ្នាំ៕ ដោយ៖លី ភីលីព