ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងរំពឹងថា នឹងអាចនាំចេញបន្ទឈីប ទំហំទ្វេដងនៅក្នុងឆ្នាំ២០២១នេះ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានដាក់ផែនការថ្មីក្នុងការផលិត និងនាំចេញ បន្ទះឈីបរបស់ខ្លួនឲ្យបានដល់ទៅ២ដងធៀប នឹងឆ្នាំចាស់ សម្រាប់ឆ្នាំ២០២១នេះ។

យោងតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មរបស់ កូរ៉េខាងត្បូងបានឲ្យដឹងទៀតដែរថាតាមការគ្រោងទុកកូរ៉េសង្ឃឹមថា នឹងអាចប្រមូលលុយបានពី១០៧,៥ពាន់លានដុល្លារទៅ ១១១ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១នេះ។

គួរឲ្យដឹងថាបើធៀបតួលេខគ្នារវាងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៩៩,២ពាន់លានដុល្លារនោះកូរ៉េខាងត្បូងនឹងអាចទទួលបានកំណើនរហូតទៅដល់ ១០ភាគរយពីទំហំព្យាករណ៍ខាង លើប៉ុន្តែវានៅទាបជាងតួលេខដែលខ្លួន លក់បានបំបែកកំណត់ត្រា កាលពីឆ្នាំ២០១៨ដែលទទួលបានរហូតទៅដល់ ១២៦,៧ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top