បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំរបស់លោក បានបរាជ័យមិនសម្រេចតាមគោលដៅ សឹងតែលើគ្រប់វិស័យទាំងអស់ ស្របពេលដែលលោកចាប់ផ្តើម សមាជបក្សពលករកូរ៉េ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
កិច្ចប្រជុំនយោបាយដ៏កម្រ ដែលលោក គីម ជុងអ៊ុន ធ្លាប់ធ្វើឡើងពីមុនក្នុងឆ្នាំ២០១៦នោះ បានធ្វើឲ្យមានការចាប់អារម្មណ៍នៅក្នុងតំបន់ ស្របពេលដែលលោកត្រូវបានគេរំពឹងថានងបង្ហាញផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំថ្មី និងចេញគោលនយោបាយបរទេស ត្រឹមតែរយៈពេលពីរសប្ដាហ៍ នៅមុនប្រធានាធិបតីអាមេរិក ជាប់ឆ្នោត លោក ចូ បៃដិន ឡើងកាន់តំណែង។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់លោក មេដឹកនាំកូរ៉េខាងជើងរូបនេះ បានស្នើឲ្យធ្វើការពង្រឹងអំណាចពឹងផ្អែកលើខ្លួនឯងរបស់កូរ៉េខាងជើង ដែលលោកនិយាយថា នឹងជួយវាដោះស្រាយភាពលំបាកខាងក្នុងនិងខាងក្រៅ ដែលជាឧបសគ្គរារាំង ដល់ភាពរីកចម្រើន៕ប្រែសម្រួល៖ប៉ាង កុង