ព័ត៌មានអន្តរជាតិ

COVID -19 ៖ ការព្រមានលើអត្ថបទ ក្លែងក្លាយផ្តល់ដោយ HMRC បង្ហាញពីការចាក់សោរ នៅក្នុងផ្ទះទី៣

អង់គ្លេស ៖ រលកនៃសារអត្ថបទ បោកប្រាស់ ឬក្លែងកាយ កំពុងតែរាតត្បាត នៅពាសពេញចក្រភពអង់គ្លេស ធ្វើឲ្យប្រជាជនមានសក្តានុពល ក្នុងការបោះបង់ចោល ព័ត៌មានលម្អិតកាត របស់ពួកគេ ដើម្បីទាមទារជំនួយឥតសំណង របស់រដ្ឋាភិបាល ដែលមិនមានយោងតាមការ ចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ការឆបោកនេះ ត្រូវបានរៀបចំឡើង យ៉ាងឆាប់រហ័ស ដើម្បីទាញយកអត្ថប្រយោជន៍ ពីការភាន់ច្រលំ បន្ទាប់ពីការប្រកាសកាលពីម្សិលមិញ អំពីការចាក់សោរជាតិមួយផ្សេងទៀត ដោយសារតែការរីករាលដាល នៃជំងឺឆ្លង COVID -19 ។ ប៉ុន្តែមានសញ្ញាមួយចំនួន នៅក្នុងសាររួមទាំង កំហុសវេយ្យាករណ៍ និងអក្ខរាវិរុទ្ធទោះបីជាមានការអះអាងថា ត្រូវបានផ្ញើពីក្រុមហ៊ុន HM Revenue និងគយក៏ដោយក៏អាចជូនដំណឹង ដល់ប្រជាជនអំពីការក្លែងបន្លំនេះ ។

សារមួយដែលទូរទស្សន៍ Sky News បានចុះផ្សាយពីHMRC៖ ការចាក់សោទី៣ត្រូវបានប្រកាសយើង ត្រូវបានគេផ្តល់ប្រាក់ចំនួន ២៤០ អឺរ៉ូដើម្បីជួយក្នុងអំឡុងពេលនេះ សូមចូលមើល ដើម្បីទាមទារ ហើយបន្ទាប់មកភ្ជាប់ទៅគេហទំព័រ ដែលឧក្រិដ្ឋជនគ្រប់គ្រង ។

ខណៈគេហទំព័រនេះ ត្រូវបានរចនាឡើង ដើម្បីមើលទៅដូចជារដ្ឋាភិបាល ផ្លូវការវាមិនត្រូវបានគេបង្ហោះ នៅលើគេហទំព័រ gov.uk ជាសញ្ញាដ៏រឹងមាំមួយផ្សេងទៀត ដែលមនុស្សគួរ តែប្រើដើម្បីទទួលស្គាល់ថា គេហទំព័រនេះមិនស្របច្បាប់ ៕ដោយ៖លី ភីលីព

Most Popular

To Top