ចិន ៖ លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba Group និងជាមហាសេដ្ឋីល្បី ឈ្មោះរបស់ប្រទេសចិន បានបាត់ពីក្រសែភ្នែក សាធារណៈ បន្ទាប់ពីនិយតករទីក្រុងប៉េកាំង បានបញ្ឈប់ការចុះបញ្ជី ទីផ្សារភាគហ៊ុន របស់ក្រុមហ៊ុន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
អតីតគ្រូបង្រៀន ភាសាអង់គ្លេសម្នាក់ គឺលោក Ma អាយុ ៥៦ ឆ្នាំ បានបង្កើតវេទិកាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកចម្បង របស់ប្រទេសចិន ក្នុងឆ្នាំ ១៩៩៩ គឺ ៥ ឆ្នាំបន្ទាប់ពីក្រុមហ៊ុន Amazon ត្រូវបានបង្កើតឡើង នៅសហរដ្ឋអាមេរិក ។
សេវាកម្មទូទាត់តាមអ៊ីនធើណេត របស់ Alibaba Alipay បានអនុវត្ត ៥ ឆ្នាំក្រោយមកមុនពេលនិយ័តករ នៅក្នុងប្រទេសចិន បានផ្តល់ភ្លើងខៀវ ដល់អាជីវកម្មបែបនេះ ទោះបីជាការខិតខំប្រឹងប្រែង បានធ្វើនិងធ្វើឲ្យលោក Jack Ma ក្លាយជាមហាសេដ្ឋី ដែលគេស្គាល់ច្រើនជាងគេក៏ដោយ ។
ទោះយ៉ាងណាផែនការ របស់លោកក្នុងការចុះបញ្ជី ក្រុមហ៊ុន Ant Group នៅលើផ្សារហ៊ុន ត្រូវបានគេរារាំងដោយបង្ខំ បន្ទាប់ពីលោកបានរិះគន់ ជាសាធារណៈ ចំពោះនិយតករចិន កាលពីខែតុលា ដោយព្រមានពួកគេថា មានលក្ខណៈអភិរក្សពេកហើយ អំពាវនាវឲ្យពួកគេគាំទ្រការច្នៃប្រឌិត ៕ដោយ៖លី ភីលីព


