ឡុង៖ ក្រុមហ៊ុនបង្កើតកម្មវិធីបើកបរ ដោយខ្លួនឯង Oxbotica បាននិយាយថា ខ្លួនបានរៃអង្គាសប្រាក់ បានចំនួន ៤៧ លានដុល្លារក្នុងជុំមូលនិធិចុងក្រោយ របស់ខ្លួនដែលដឹកនាំដោយក្រុមហ៊ុន បណ្តាក់ទុន របស់ក្រុមហ៊ុនប្រេងយក្សBP និងរួមទាំងក្រុមហ៊ុនផលិត ឧបករណ៍សុខភាព និងសុវត្ថិភាព Halma Plc និង Tencent យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការចាប់ផ្តើមនេះជាការវិល ត្រឡប់ របស់សាកលវិទ្យាល័យ Oxford ដែលបង្កើតប្រព័ន្ធស្វយ័ត អាចត្រូវបានប្រើនៅក្នុងយានយន្តពីតាក់ស៊ី រហូតដល់រថយន្តដឹកទំនិញបាននិយាយថា មូលនិធិនេះនឹងពន្លឿនការដាក់ពង្រាយ ពាណិជ្ជកម្ម នៃវេទិកាសូហ្វវែររបស់ខ្លួន“ ឆ្លងកាត់ឧស្សាហកម្មជាច្រើន និងទីផ្សារសំខាន់ៗ” ។
លោក Paul Newman ស្ថាបនិក Oxbotica បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានទស្សនវិស័យយើង មានបច្ចេកវិទ្យាយើងមានក្រុមការងារ យើងមើលឃើញទីផ្សារហើយ យើងមានអតិថិជន។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Oxford បាននិយាយថា កម្មវិធីរបស់វាដំណើរការ ជាមួយយានយន្តគ្រប់ពេល និងនៅកន្លែងណាមួយ ។
ការអភិវឌ្ឍបច្ចេកវិទ្យា សម្រាប់រថយន្តបើកបរ ដោយខ្លួនឯង និងមនុស្សយន្តតាក់ស៊ី បានបង្ហាញនូវការ លំបាក ជាងការរំពឹងទុកព្រោះវាតម្រូវឲ្យមានការអភិវឌ្ឍ ឧបករណ៍ចាប់សញ្ញាមានសមត្ថភាព ដំណើរការលើផ្លូវទីក្រុងជាមួយអ្នកថ្មើរជើង ។ ប៉ុន្តែអ្នកជំនាញខាង ឧស្សាហកម្មនិយាយថា ការបើកបរដោយស្វ័យប្រវត្តិ នៅលើផ្លូវហាយវេអាចធ្វើទៅបាន នៅពាក់កណ្តាលទសវត្សនេះ ។
អ្នកជំនាញនិយាយថា បច្ចេកវិទ្យាស្វយ័តសម្រាប់រថយន្តដឹកទំនិញ នៅលើផ្លូវហាយវេបានទាក់ទាញ ចំណាប់អារម្មណ៍របស់វិនិយោគិន ព្រោះវាគួរតែមានភាពងាយស្រួល និងថោកជាងមុនក្នុងការចែកចាយ ខណៈការផ្តល់ផ្លូវកាន់តែច្បាស់ដល់ប្រាក់ចំណេញ ៕ដោយ៖លី ភីលីព