បរទេស ៖ ប្រទេសចិន នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននឹងធ្វើការឆ្លើយតបដ៏ចាំបាច់ ចំពោះកិច្ចពិភាក្សាយោធាដែលគ្រោងធ្វើឡើង រវាងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ ដែលចិនអះអាងកម្មសិទ្ធិ ព្រមទាំងនិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះព្រឹត្តិការណ៍នោះ។
ប្រទេសចិនខឹងសម្បារ ចំពោះការបង្កើនការផ្គត់ផ្គង់ដល់កោះតៃវ៉ាន់ ធ្វើឡើងដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលរួមបញ្ចូលទាំងការលក់អាវុធថ្មី និងការធ្វើដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់ ដោយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនានា បង្កឲ្យតានតឹងកាន់តែខ្លាំង នូវចំណងមិត្តភាពចិននិងអាមេរិក។
ថ្លែងនៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យរបស់ក្រសួងការបរទេសនៃប្រទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍ថា ខ្លួននឹងបង្កើតការឆ្លើយតបដ៏ចាំបាច់ ផ្អែកលើបែបដែលស្ថានភាពវិវត្ត និងប្រឆាំងយ៉ាងដាច់ខាត ចំពោះកិច្ចពិភាក្សាការពារជាតិរវាងតៃវ៉ាន់និងអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង


