បរទេស៖ យោងតាមការចេញផ្សាយ របស់វេបសាយ Market Watch នៅថ្ងៃនេះបានសរសេរថា ទំហំលក់រថយន្តអគ្គិសនី នៅក្នុងទីផ្សាររបស់ប្រទេន័រវេស
បានកើនឡើងទៅដល់៥៤ភាគរយ នៃចំណែកទីផ្សារកាលពីឆ្នាំ២០២០ប៉ុន្តែ Telsa មិនមែនជាអ្នកនាំមុខគេឡើយ សម្រាប់ទីផ្សារនេះ។
ប្រភពដដែលបានសរសេរទៀតថា តួលេខនេះបានក្លាយទៅជាលើកដំបូង ហើយដែលប្រទេសន័រវេសទទួលបានចំនួន នៃការលក់រថយន្តអគ្គិសនីច្រើនជាងរថយន្ត
ដែលប្រើប្រាស់សាំងម៉ាស៊ូតនិង Hybrid សម្រាប់រយៈពេលពេញមួយឆ្នាំនោះ។
គួរឲ្យដឹងដែរថារដ្ឋាភិបាល ធ្លាប់បានប្រកាសមកហើយថា នឹងបញ្ចប់ទៅនៃការលក់រថយន្តប្រើប្រាស់ ថាមពលសាំង និងម៉ាស៊ូតឲ្យបានទាំងអស់នៅក្នុងឆ្នាំ២០២៥ខាងមុខ
ហើយខ្លួនបានប្រើប្រាស់វិធីសាស្ត្រ កាត់បន្ថយពន្ធទៀតផង ដើម្បីអាចលើកទឹកចិត្តដល់អ្នកផលិត និងប្រើប្រាស់រថយន្តអគ្គិសនី៕
ប្រែសម្រួល៖ស៊ុនលី


