ព័ត៌មានអន្តរជាតិ

ជាលើកដំបូង ដែល Amazon ចាប់ផ្តើមទិញ យន្តហោះ សម្រាប់ដឹកទំនិញ របស់ខ្លួន

បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុនលក់ទំនិញអនឡាញ ដ៏ល្បីបំផុត លើលោក Amazon បានប្រកាសជាសាធារណៈថា ខ្លួនបានធ្វើការទិញ យកយន្តដឹកជញ្ជូនជាច្រើន ដើម្បីអាចប្រើប្រាស់ នៅក្នុងប្រតិបត្តិការចែកចាយទំនិញ របស់ខ្លួននិងត្រូវបានគេមើលឃើញថា គឺជាលើកដំបូងផងដែរដែល Amazon នឹងប្រើប្រាស់យន្តហោះផ្ទាល់ខ្លួន។

ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ការក្លាយទៅជាកម្មសិទ្ធ នៃដំណឹកជញ្ជូនតាមអាកាសនេះ នឹងធ្វើឲ្យទំហំនៃការគ្រប់គ្រងការចែកចាយ ទំនិញរបស់ Amazon គឺកាន់តែមានភាពធំធេងជាងមុន ជាពិសេសដើម្បីអាចបំពេញ តាមតម្រូវការរបស់អតិថិជននៅទូទាំងសកលលោក។

នៅក្នុងសេចក្តីប្រកាសដដែល Amazon បានបញ្ជាក់ថាខ្លួនបានបញ្ជាទិញ យកយន្តហោះប្រភេទ Boeing 767-300 ចំនួន១១គ្រឿងដែលក្នុងនោះមាន៧គ្រឿងពីក្រុមហ៊ុនអាកាសចរ Delta Air Lines និង៤គ្រឿងទៀតពីក្រុមហ៊ុនអាកាសចរ WestJet របស់កាណាដា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top