ព័ត៌មានអន្តរជាតិ

តើពេលណាដែលអាមេរិក ប្រកាសដើរចូលក្នុងសង្គ្រាម លោកលើកទី១

នៅត្រឹមតែរយៈពេល២ថ្ងៃក្រោយ ការបោះឆ្នោតសភាសហរដ្ឋអាមេរិក ក្នុងការប្រកាសសង្គ្រាមប្រឆាំង ទៅនឹងប្រទេស អាល្លឹម៉ង់ដែលដឹកនាំ ដោយយោធាណាហ្ស៊ីស គឺនៅថ្ងៃទី៦ខែមេសាឆ្នាំ១៩១៧ សហរដ្ឋអាមេរិកបានធ្វើការប្រកាសជាផ្លូវការ ក្នុងការចូលរួម ទៅក្នុងសង្គ្រាមលោក លើកទី១តែម្តង។

គួររំលឹកថាសង្គ្រាមលោកលើកទី១ បានចាប់ផ្តើមដំបូងនាឆ្នាំ១៩១៤ ហើយភ្លាមៗប្រធានាធិបតីអាមេរិក គ្រានោះ គឺលោកWoodrow Wilson បានធ្វើការសន្យាថាអាមេរិក នឹងស្ថិតនៅកណ្តាលនៃសង្គ្រាមបានន័យថា មិនលូកដៃពាក់ព័ន្ធជាមួយ នឹងភាគីម្ខាងណាឡើយ ។ ទោះបីជាយ៉ាងណាក្តី អង់គ្លេសដៃជាដៃគូសំខាន់បំផុត របស់អាមេរិកក្នុងការងារពាណិជ្ជកម្ម គឺកំពុងស្ថិតនៅក្នុងស្ថានការណ៍ តានតឹងខ្លាំង ជាមួយនឹងអាល្លឺម៉ង់ដែលស្រប ពេលនោះនាវាដឹកទំនិញ របស់អាមេរិកត្រូវបានអាល្លឺម៉ង់ បាញ់ពន្លេចអស់ជាច្រើនគ្រឿងក្រោយព្យាយាម ធ្វើដំណើរចូលទៅប្រទេសអង់គ្លេស។

លោកប្រធានាធិបតីអាមេរិករូបនោះ បានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំង ទៅលើបញ្ហានេះ ក៏ប៉ុន្តែអាល្លឺម៉ង់បានចេញមកធ្វើការ សូមទោសដោយ ហៅការបាញ់ប្រហារ ទាំងនោះថាគឺជាកំហុសអចេតនា របស់យោធាអាល្លឺម៉ង ។ ប៉ុន្តែក្រោយមកអាល្លឺម៉ង់ នៅតែបានធ្វើការបាញ់ពន្លេចនាវាដឹកជញ្ជូន និងធ្វើដំនើរធម្មតាជាច្រើនលើក និងមានជនជាតិអាមេរិក ក្នុងនោះជាច្រើនរយនាក់ផង ។

ឆ្នាំ១៩១៧ ជាឆ្នាំដែលឥទ្ធិពលអាល្លឺម៉ងកាន់តែខ្លាំងលើ ក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក និងក្រោយពេលតែ២ម៉ោង ដែលអាល្លឺម៉ង់ ដែលបានបាញ់ពន្លិច នាវារបស់អាមេរិក Housatonic អាមេរិកបានធ្វើការប្រកាសថា ខ្លួនត្រៀមខ្លួនប្រឆាំងតបតទៅនឹងអាល្លឹម៉ង់ ដោយសភាជាតិយល់ព្រមបញ្ចេញ ថវិកាប្រមាណជា២៥០លានដុល្លារ សម្រាប់ចាប់ផ្តើមចូលទៅក្នុង សង្គ្រាមមួយនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top