បរទេស៖ ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា កងកម្លាំងទ័ពជើងអាកាស របស់ប្រទេសក្រិក នឹងទទួលបានកម្មវិធីហ្វឹកហាត់ និងយន្តហោះចំនួន១០គ្រឿង ពីប្រទេសអ៊ីស្រាអែល ក្នុងកុងត្រាមានទំហំជាទឹកប្រាក់ ១,៦៨ពាន់លានដុល្លារ។
កុងត្រាមានរយៈពេល២០ឆ្នាំនេះ គឺជាកិច្ចព្រមព្រៀងការពារជាតិដ៏ធំបំផុត រវាងប្រទេសក្រិក និងប្រទេសអ៊ីស្រាអែល ហើយមានរួមបញ្ចូល ទាំងយន្តហោះហ្វឹកហាត់ M-346 ចំនួន១០គ្រឿង ដែលផលិត ដោយក្រុមហ៊ុនការពារជាតិអឺរ៉ុប ឈ្មោះ Leonardo។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន Elbit Systems មានមូលដ្ឋាននៅក្នុងទីក្រុង Haifa ប្រទេសអ៊ីស្រាអែល នឹងកសាងនិងផ្តល់តំហែទាំ សាលាបើកបរយន្តហោះ សាលាបង្ហាត់ជួសជុល និងឧបករណ៍ហាត់សម ព្រមទាំងផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូន នៅក្នុងប្រទេសក្រិក៕ ប្រែសម្រួល៖ប៉ាង កុង