អាម៉ាហ្សូន៖ អ្នកវិទ្យាសាស្ត្រព្យាករណ៍ នៅក្នុងក្រដាសថ្មីមួយ បាននិយាយថា ព្រៃអាម៉ាហ្សូននៅអាមេរិកខាងត្បូង នឹងត្រូវបំផ្លាញនៅឆ្នាំ ២០៦៤ ដោយសារការកាប់បំផ្លាញព្រៃឈើ និងគ្រោះរាំងស្ងួត ដែលអូសបន្លាយពីការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អាម៉ាហ្សូន គឺជាព្រៃត្រូពិចធំបំផុតនៅលើផែនដី ដោយស្ថិតនៅលើផ្ទៃដីទំហំ ២,៣ លានម៉ាយការ៉េ។ ក៏ដូចជាការកាត់បន្ថយការ បំពុលបរិយាកាស ការធ្វើនិយតកម្មវដ្តអុកស៊ីសែន និងកាបូនពិភពលោក បង្កើតទឹកភ្លៀងដោយខ្លួនឯង ដើម្បីទ្រទ្រង់ប្រជាជន ក្នុងតំបន់ជាមួយទឹកសាប។
បើយោងតាមលោក Robert Walker សាស្រ្តាចារ្យភូមិសាស្ត្រ នៅសាកលវិទ្យាល័យ Floridaថា ប៉ុន្តែព្រៃឈើតំបន់អាម៉ាហ្សូន កំពុងឈានដល់ចំណុចបញ្ចប់ ដែលជាផលវិបាក នៃការរំខានបណ្តាល មកពីមនុស្សយើងទាំងអស់គ្នាទទួលខុសត្រូវ។ សាស្រ្តាចារ្យ Walker បន្តថា អាម៉ាហ្សូននឹងផ្លាស់ប្តូរ ក្នុងរយៈពេល២ឬ៣ទសវត្ស បន្ទាប់ពីព្រៃក្រាស់ និងពោរពេញទៅដោយសំណើម ទៅជាសាវតាបើកចំហដែលគ្របដណ្តប់ដោយស្មៅ និងដើមឈើតូចៗ។
លោកបានបន្ថែមទៀតថា ការពឹងផ្អែករបស់ប្រជាជន ក្នុងតំបន់លើអាម៉ាហ្សូន ជាប្រភពទឹកមានន័យថា ទំហំនៃគ្រោះមហន្តរាយ នឹងកាន់តែអាក្រក់ជាងអ្វី ដែលបានគិតទុកទៅទៀត ក្នុងរយៈពេល៤៤ ឆ្នាំ ។ ឆ្នាំ ២០៦៤ ជាចំណុចត្រូវឈានដល់ចំណុចរាំងស្ងួត ដែលភាពរាំងស្ងួតកើតមានញឹកញាប់ពេក ហើយអាចធ្វើឲ្យសៅហ្មង ងើបឡើងវិញពីពួកគេ ៕ ដោយ៖លី ភីលីព





