សេអ៊ូល៖ តុលាការកូរ៉េខាងត្បូង បានសម្រេចនៅថ្ងៃសុក្រនេះថា ទីក្រុងតូក្យូត្រូវតែសងការខូចខាត ដល់ជនរងគ្រោះទាសភាពផ្លូវភេទ ក្នុងពេលសង្គ្រាម តាមសេចក្តីសម្រេចលើកដំបូង របស់ខ្លួន ដែលទំនងជានឹងបង្កការខូចខាតថែមទៀត លើទំនាក់ទំនងអន់ខ្សោយ រួចទៅហើយរវាងប្រទេស ជិតខាងទាំងពីរនេះ។
តុលាការទីក្រុងសេអ៊ូល បានបញ្ជាឱ្យជប៉ុនផ្តល់ សំណងហិរញ្ញវត្ថុចំនួន ១០០ លានវ៉ុន (៩១,៣០០ ដុល្លារអាមេរិក) ក្នុងម្នាក់ៗ ដល់ស្ត្រី ១២ នាក់ ដែលត្រូវបានអូសចេញពីផ្ទះ និងបង្ខំឲ្យ ធ្វើការនៅក្នុងផ្ទះបនយោធាជួរមុខ សម្រាប់ទាហានជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ។
ជនរងគ្រោះបានដាក់ពាក្យបណ្តឹង សុំឱ្យមានការដោះស្រាយវិវាទ នៅក្នុងខែសីហា ឆ្នាំ២០១៣ ដែលពួកគេបានអះអាងថា ពួកគេត្រូវបានចាញ់បោក ឬបង្ខំឱ្យធ្វើទាសភាពផ្លូវភេទ ហើយទាមទារឱ្យពួកគេ ទទួលបានសំណង ១០០ លានវ៉ុន សម្រាប់ការឈឺចាប់របស់ពួកគេ។
ទោះយ៉ាងណាករណីនេះ អាចត្រូវបានបញ្ជូនទៅតុលាការ តែនៅខែមករា ឆ្នាំ២០១៦ ប៉ុណ្ណោះព្រោះទីក្រុងតូក្យូ មិនបានឆ្លើយ តបជាផ្លូវការ ទៅនឹងការឆ្លើយឆ្លង របស់តុលាការកូរ៉េខាងត្បូង ដោយតុលាការបានបើកសវនាការលើកដំបូង របស់ខ្លួនលើករណីនេះ កាលពីខែមេសា ឆ្នាំមុន៕
ដោយ ឈូក បូរ៉ា


