ព័ត៌មានអន្តរជាតិ

បញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក កំពុងសំឡឹងមើលក្រុមហ៊ុន Alibaba និង Tencent ទៀតហើយ

ចិន៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍ថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ ដើម្បីរក្សាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ក្រុមហ៊ុនចិន និងគាំទ្រក្រុមហ៊ុនដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ការកត់សម្គាល់នេះធ្វើឡើង ដើម្បីឆ្លើយតប ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការពិចារណាដាក់ Alib aba និង Tencent ទៅក្នុងបញ្ជីខ្មៅនៃការវិនិយោគ។

អ្នកនាំពាក្យរូបនោះ បានបន្ថែមទៀតថា វិធានការបង្ក្រាបពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បង្ហាញពីស្តង់ដារទ្វេរបស់ខ្លួន លើសេដ្ឋកិច្ចទីផ្សារសេរី និងការប្រកួតប្រជែងដោយយុត្តិធម៌៕ ដោយ៖លី ភីលីព

Most Popular

To Top