បរទេស៖ នៅថ្ងៃពុធនេះឆ្លើយតបទៅ នឹងផែនការជួបជុំផ្នែកយោធា រវាងកោះតៃវ៉ាន់ និងអាមេរិកនោះប្រទេសចិនបានចេញមកឆ្លើយតបដោយនិយាយថា ខ្លួននឹងធ្វើការឆ្លើយតប ដែលចាំបាច់មួយដើម្បីប្រឆាំងទៅនឹងព្រឹត្តិការណ៍នេះ។
សារព័ត៌មានបរទេស នៅថ្ងៃពុធនេះបានសរសេរថា ប្រទេសចិនមានភាពខឹងសម្បារយ៉ាងខ្លាំងទៅនឹង អ្វីដែលជាជំហ៊ានរបស់អាមេរិកក្នុងការជួយគាំទ្រដល់
កោះតៃវ៉ាន់ជាពិសេស ក្រោមរដ្ឋបាលរបស់លោក Donald Trump ដែលមានរួមទាំងការលក់អាវុធថ្មីៗ និងក៏ដូចជាដំណើរទស្សនកិច្ចនៃ មន្ត្រីយោធាជាន់ខ្ពស់
អាមេរិកទៅដល់ទឹកដីកោះនេះ កន្លងមកផង។
គួរឲ្យដឹងថាក្រសួងការបរទេសអាមេរិក ទើបតែបានប្រកាសថាមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងការពារជាតិ អាមេរិកដែលមានឈ្មោះថាលោក Clarke Cooper
នឹងបើកកិច្ចពិភាក្សាគ្នា តាមវិដេអូមួយជាមួយនឹងក្រុមអ្នកនយោបាយ តៃវ៉ាន់ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលំអិត បន្ថែមទៀតឡើយ៕ ប្រែសម្រួល៖ស៊ុនលី


