ព័ត៌មានអន្តរជាតិ

IMF ព្យាករណ៍ថា សេដ្ឋកិច្ចចិន នឹងកើនឡើង ៧,៩ភាគរយនៅឆ្នាំ២០២១

វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៧,៩ ភាគរយនៅក្នុងឆ្នាំ២០២១ បន្ទាប់ពីកំណើន ១,៩ ភាគរយនៅឆ្នាំ២០២០ ដោយសារសកម្មភាពសេដ្ឋកិច្ច នៅតែបន្តមានសភាពធម្មតា ហើយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស កំពុងស្ថិតក្រោមការគ្រប់គ្រង។

ក្រុមប្រឹក្សាប្រតិបត្តិរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ សេដ្ឋកិច្ចចិនបន្តការងើបឡើងវិញ យ៉ាងឆាប់រហ័សពីការរាតត្បាត ដែលបានជួយដោយកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ដ៏រឹងមាំ និងសកម្មភាពគោលនយោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្ដិ” សេដ្ឋកិច្ចចិន។

ក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF បានឲ្យដឹងថា “អ្នកធ្វើគោលនយោបាយ បានផ្តល់ជំនួយហិរញ្ញវត្ថុ និងការគាំទ្រសារពើពន្ធ ដើម្បីការពារក្រុមហ៊ុនដែល រងផលប៉ះពាល់ខ្លាំងបំផុត ខណៈពេលកំពុងការពារស្ថេរភាពហិរញ្ញវត្ថុ” ដោយបន្ថែមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ បានគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

នាយកប្រតិបត្តិរបស់ IMF បានអំពាវនាវឱ្យបន្តគោល នយោបាយសារពើពន្ធ និងរូបិយវត្ថុ ដែលគាំទ្រដល់កម្រិតមធ្យម រហូតដល់ការងើបឡើងវិញ របស់ប្រទេសចិន ស្ថិតនៅលើមូលដ្ឋានរឹងមាំ។

នាយកប្រតិបតិ្តបានឲ្យដឹងទៀតថា នៅពេលការងើបឡើងវិញ វិធានការបណ្តោះអាសន្ន ដែលគាំទ្រវិស័យហិរញ្ញវត្ថុ គួរតែត្រូវបានជំនួសដោយគោលនយោបាយ ដើម្បីដោះស្រាយប្រាក់កម្ចីដែលមានបញ្ហា និងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិនិងការត្រួតពិនិត្យ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top