អង់គ្លេស៖ ការសិក្សាមួយបានអះអាងថា ការឆ្លើយតបរបស់ជាតិចំពោះជំងឺរាតត្បាតមេរោគ COVID-19 នេះមិនបានជោគជ័យច្រើនឡើយនៅក្នុងប្រទេសទាំងនោះ ដែលដឹកនាំដោយស្ត្រីបើប្រៀបធៀបទៅនឹងបុរស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវអាមេរិក និងអង់គ្លេសបានវិភាគអំពី ចំនួនអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅប្រទេសចំនួន១៧៥ ក្នុងអំឡុងពេលប៉ុន្មានខែ ដំបូងនៃជំងឺរាតត្បាតនេះ។ ក្រុមនេះបានរកឃើញថា មិនមានការគាំទ្រគួរឲ្យ កត់សម្គាល់តាមស្ថិតិសម្រាប់ការយល់ឃើញថា មេដឹកនាំជាស្ត្រីដោះស្រាយជាសកលនូវជំងឺរាតត្បាតកាន់តែប្រសើរឡើង។

ផ្ទុយទៅវិញពួកគេបានប្រកែកថា លទ្ធផលនៃការរាតត្បាតទំនងជាពឹងផ្អែកលើកត្តាផ្សេងៗគ្នាជាច្រើន រួមទាំងតម្លៃវប្បធម៌ជាក់លាក់របស់ប្រទេស។ អ្នកស្រាវជ្រាវបានលើកឡើងថា ការយល់ឃើញពីបណ្តាប្រទេសដែលដឹកនាំ ដោយស្ត្រីមានលទ្ធផលល្អប្រសើរជាងមុន ដោយសារតែលទ្ធផលនៃ ភាពលម្អៀងនៃប្រព័ន្ធផ្សព្វផ្សាយ។

ប្រការនេះបានពង្រីក ជោគជ័យរបស់មេដឹកនាំស្ត្រីមួយចំនួននៅប្រទេសលេចធ្លោ និងមានការអភិវឌ្ឍដូចជា ប្រទេសនូវែលសេឡង់ Jacinda Arden និង Angela Merkel របស់អាល្លឺម៉ង់។ ទន្ទឹមនឹងនេះភាពលម្អៀងនេះ បានសង្កត់ធ្ងន់លើលទ្ធផលទទួលបានជោគជ័យតិចជាង របស់ប្រទេសលេចធ្លោដូចជា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលមេដឹកនាំគឺ លោក Johnson និង Trump ជាបុរស។

ក្រុមនេះបាននិយាយថា ស្ថានភាពនៅក្នុងប្រទេសផ្សេងទៀតដូចជាប្រទេសវៀតណាមដែលនាយករដ្ឋមន្ត្រី Nguyễn Xuân Phúc បានរក្សាការស្លាប់ដោយមេរោគ COVID-19មកតិចជាង ៤០ ត្រូវបានគេមើលរំលង៕
