បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្នើឲ្យមានអាវុធនុយក្លេអ៊ែកាន់តែទំនើប និងនិយាយថា សហដ្ឋអាមេរិកគឺជាសត្រូវដ៏ធំបំផុត ហើយនេះគឺជាការបង្ហាញនូវការប្រជែងមួយ ចំពោះប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ត្រឹមប៉ុន្មានថ្ងៃមុនលោកឡើងកាន់តំណែង។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា គោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោន មិនបានផ្លាស់ប្តូរនោះទេ មិនថាអ្នកណាកាន់កាប់សេតវិមាននោះឡើយ ប៉ុន្តែការទម្លាក់ចោលនូវគោលនយោបាយទាំងនោះ នឹងមានសារៈសំខាន់ចំពោះចំណងមិត្តភាពកូរ៉េខាងជើងនិងអាមេរិក។
នៅក្នុងអំឡុងពេលធ្វើសុន្ទរកថា នៅក្នុងសមាជបក្សដ៏កម្រក្នុងទីក្រុងព្យុងយ៉ាង មេដឹកនាំកូរ៉េខាងជើងរូបនោះ បានថ្លែងដូច្នេះថា “សកម្មភាពនយោបាយបរទេសរបស់យើង គួរតែត្រូវបានផ្តោតនិងតម្រង់ទិសដៅជាថ្មី លើការបង្ក្រាបសហរដ្ឋអាមេរិក និងជាឧបសគ្គដ៏ចម្បងចំពោះការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង


