សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសៅរ៍នេះថាលោកគីមជុងអ៊ុនមេដឹកនាំកំពូលនៃកូរ៉េខាងជើង បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់គោលនយោបាយអរិភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាង។
នៅក្នុងសន្និបាតគណបក្សលើកទី ៨ ដែលកំពុងបន្តលោកគីម បានលើកឡើងថា ការបញ្ឈប់គោលនយោបាយអរិភាពរបស់ក្រុងវ៉ាស៊ីនតោននឹងក្លាយជាគន្លឹះ សម្រាប់ទំនាក់ទំនងនាពេលអនាគតរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។
លោកគីម ជុងអ៊ុន ត្រូវបានគេដកស្រង់សម្ដីដោយនិយាយថា ទោះបីជាយ៉ាងណាគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងមិនផ្លាស់ប្តូរឡើយ ដោយមិនគិតពីអ្នកណា ដែលគ្រប់គ្រងសេតវិមាន។
នេះជាការឆ្លើយតបលើកដំបូងរបស់កូរ៉េខាងជើងចំពោះរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។
របាយការណ៍នយោបាយ KCNA បានចុះផ្សាយថាសកម្មភាពនយោបាយខាងក្រៅរបស់កូរ៉េខាងជើង ដែលកំពុងឆ្ពោះទៅមុខគួរតែផ្តោតលើការបង្ក្រាប និងបង្ក្រាបសហរដ្ឋអាមេរិក ដែលជាឧបសគ្គមូលដ្ឋាន និងជាសត្រូវធំបំផុតប្រឆាំងនឹងការអភិវឌ្ឍបដិវត្តរបស់កូរ៉េខាងជើង៕
ដោយ ឈូក បូរ៉ា


