ទីក្រុងប៉េកាំង៖ ទីក្រុងប៉េកាំងនឹងសាងសង់ ទីលានអូឡាំពិករដូវរងារនៅតំបន់ភាគខាងលិចនៃទីក្រុងរបស់ប្រទេសចិនមួយនេះ ហើយនឹងត្រូវបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងារ២០២២ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
បើយោងតាមមន្រ្តីស្រុក ដែលពាក់ព័ន្ធបានប្រាប់ឲ្យដឹងថា ទីលាននេះមានទីតាំងស្ថិតនៅក្នុងស្រុក Shijingshan នឹងគ្របដណ្ដប់លើផ្ទៃដី ១,១៤២ ហិកតានិងរួមបញ្ចូលទីធ្លាបៃតងនៅតាមដងទន្លេ Yongding ដែលហូរកាត់ភាគនិរតីទីក្រុងប៉េកាំង។
បន្ទាប់ពីការបញ្ចប់ទីលាននេះ ទីក្រុងប៉េកាំងនឹងមានផ្លូវរត់ម៉ារ៉ាតុងថ្មីដែលនឹងមិនឆ្លងកាត់ផ្លូវសាធារណៈដូចធម្មតាឡើយ ប៉ុន្តែឆ្លងកាត់កន្លែងប្រកួតកីឡាអូឡាំពិកនៃShougang Ski Jumping រដូវរងារឆ្នាំ ២០២២ ដែលមានផ្លូវខុសគ្នា ៥ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ២១ គីឡូម៉ែត្រ និង ៤២ គីឡូម៉ែត្រ៕
ដោយ៖ លី ភីលីព


