ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Mercedes-Benz ៖​ អេក្រង់ថ្មីរបស់ Mercedes លាតសន្ធឹង ទទឹងរថយន្តទាំងមូល

អាល្លឺម៉ង់ ៖ ក្រុមហ៊ុន Mercedes-Benz របស់ Daimler បានបង្ហាញនូវគ្រឿង បន្លាស់ខាងក្នុងដ៏សំខាន់ នៃរថយន្តប្រណីតអគ្គិសនី នឹងមកដល់នាពេលខាងមុខ របស់វាគឺអេក្រង់កោងធំទូលាយ ដែលលាតសន្ធឹងស្ទើរតែទទឹង រថយន្តទាំងមូលកន្លែងនៃផ្ទៃតាប្លូ តែម្តងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

នាយកប្រតិបត្តិ របស់ក្រុមហ៊ុននិយាយថា វាមិនមែនគ្រាន់តែជាចំណុចលក់ សម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ចង្អុលបង្ហាញប្រភពសក្តានុពល នៃប្រាក់ចំណូលឌីជីថលថ្មីផងដែរ។ ជម្រើស MBUX Hyperscreen មាននៅលើរថយន្ត EQS នឹងមកដល់នៅចុងឆ្នាំនេះ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាបញ្ញា សិប្បនិម្មិតដើម្បីដឹងថា មុខងារអ្វីខ្លះដែលអ្នកបើកបរប្រើច្រើនបំផុត ដូចជាការធ្វើដំណើរ និងការហៅទូរស័ព្ទដោយឥតគិតថ្លៃបន្ទាប់មករក្សាមុខងារទាំងនោះ ឲ្យលេចធ្លោដូច្នេះអ្នកបើកបរ មិនចាំបាច់ដេញតាមឡើយ ។

លោក Ola Kallenius នាយកប្រតិបត្តិនៃក្រុមហ៊ុនមេ Daimler AG បាននិយាយលក្នុងខ្សែវីដេអូ ត្រូវបានបង្ហាញតាមប្រព័ន្ធ អ៊ីនធើណេតថា ប្រព័ន្ធនេះមានចេតនាខ្ពស់ ហើយវាបង្ហាញអ្វីដែលត្រូវការប៉ុណ្ណោះ គឺមិនចាំបាច់រំកិល និងបើកមើលឡើយ ។ វាធ្វើឲ្យយើងមានវិចារណញាណខ្លាំងណាស់ រឿងអ្នកចង់ធ្វើមិនថា ការធ្វើការដំណើរ ឬតន្ត្រី ដែលអ្នកចង់ធ្វើនោះអ្នកឆាប់មានវិចារណញាណ យ៉ាងងាយនៅចុងម្រាមដៃរបស់អ្នក។ អ្នកមិនចាំបាច់រំកិលស្រទាប់ផ្សេងៗគ្នាជាច្រើនទេ ។
ប្រសិនបើអ្នកបើកបរជារឿយៗ ប្រើមុខងារម៉ាស្សា ថ្មក្តៅក្នុងរដូវរងារ ប្រព័ន្ធនឹងណែនាំឲ្យមានមុខងារ ក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ។ ប្រសិនបើអ្នកបើកបរហៅជាទៀងទាត់ នៅតាមផ្លូវទៅផ្ទះប្រព័ន្ធនឹង ស្នើឲ្យមានការហៅនៅពេលធម្មតា៕ដោយ៖លី ភីលីព

Most Popular

To Top