វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ថា តាមការចុះផ្សាយដោយ NBC Chicago បានរាយការណ៍ថា មនុស្សចំនួន០៤នាក់ត្រូវបានសម្លាប់ និង០២នាក់ផ្សេងទៀតចំនួន០២នាក់ បានរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយ ដែលបានកើតឡើងនៅរដ្ឋ Illinois សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ។
បណ្តាញព័ត៌មានខាងលើបានផ្សាយថា ជនសង្ស័យត្រូវបានបាញ់ សម្លាប់ដោយប៉ូលិស នៅក្នុងអំឡុងពេលបាញ់តដៃគ្នា ។
ការបាញ់លើកដំបូង បានកើតឡើងនៅឳសថស្ថាន CVS នៅជីកាហ្គោ កាលពីថ្ងៃរសៀល ដែលជាលទ្ធផលនោះ គឺបុរសវ័យ៣០ឆ្នាំបានស្លាប់ ៕

