វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានឲ្យដឹងថា ក្រសួងការបរទេសអាមេរិក កំពុងលុបចោល រាល់ដែនកំណត់ ដែលបានកំណត់ ដោយខ្លួនឯងលើការទាក់ទង ជាមួយមន្រ្តីតៃវ៉ាន់ រួមទាំងអ្នកការទូត និងបុគ្គលិកយោធា ដែលជាវិធានការមួយ ដែលទំនងជា នឹងធ្វើឲ្យតឹងរ៉ឹង ជាមុននូវទំនាក់ទំនងចិន – អាម៉េរិក។
លោក Pompeo បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរឹតត្បិតផ្ទៃ ក្នុងត្រូវបានដាក់ជាឯកតោភាគី ដើម្បី “ទាក់ទាញ” រដ្ឋាភិបាល ដែលដឹកនាំដោយបក្សកុម្មុយនិស្ត នៅទីក្រុងប៉េកាំង ប៉ុន្តែលោកបន្ថែមថា “មិនមានទៀតនោះទេ” ។
លោក Pompeo បន្ថែមថា “គោលការណ៍ណែនាំទាក់ទង” របស់នាយកដ្ឋាន ដែលបានចេញឱ្យទីភ្នាក់ងាររដ្ឋាភិបាល ផ្សេងទៀតក៏គួរត្រូវបានចាត់ទុក ជាមោឃៈផងដែរ។
ការផ្លាស់ប្តូរនេះ គឺជាសកម្មភាពចុងក្រោយបំផុត ពីរដ្ឋបាលចេញរបស់លោក ដូណាល់ ត្រាំ ដើម្បីខិតទៅជិតកោះតៃវ៉ាន់ ក្នុងការប្រឆាំងនឹងប្រទេសចិន ដែលចាត់ទុកកោះ ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាខេត្តដែលកំពុង រងការឯកភាពគ្នារង់ចាំការ បង្រួបបង្រួមដោយកម្លាំងបើចាំបាច់៕
ដោយ ឈូក បូរ៉ា


