បរទេស ៖ ការិយាល័យ របស់លោកប្រធានាធិបតីបារាំង Emmanuel Macron តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំងបារាំង បានហោះហើរ ពីលើសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅថ្ងៃសៅរ៍នេះ សម្រាប់ជាលើកដំបូង ចាប់តាំងពីការបោះឆ្នោត មានជម្លោះ កាលពីខែមុនមក។
ការិយាល័យ របស់ប្រធានាធិបតីបារាំង បាននិយាយថា ការហោះហើរនេះ បានកើតមានឡើងទៅតាមសំណើ របស់លោកប្រធានាធិបតី Faustin-Archange Touadera និងជាមួយការអនុញ្ញាត ពីបេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសនោះ។
គួរបញ្ជាក់ថា ប្រទេសបារាំងមានប្រវត្តិសាស្ត្រ ធ្វើអន្តរាគមយោធាម្តងហើយម្តងទៀត នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ហើយដែលថ្មីៗបំផុតនោះគឺចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦។ នាពេលបច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ បានរក្សាទុកកងកម្លាំងរក្សាសន្តិភាព ជិត១៣.០០០នាក់ នៅក្នុងប្រទេសនោះ៕
ប្រែសម្រួល៖ប៉ាង កុង