(CNN) ប្រធានសភាលោកស្រី Nancy Pelosi បានប្រាប់ក្រុម អ្នកប្រជាធិបតេយ្យ ក្នុងលិខិតមួយកាលពីថ្ងៃសុក្រថា លោកស្រីបានពិភាក្សា ជាមួយប្រធាន អគ្គសេនាធិការ ចម្រុះលោកឧត្តមសេនីយ៍ Mark Milley ដើម្បីពិភាក្សា អំពីប្រធានាធិបតីដូណាល់ត្រាំ និងលេខកូដនុយក្លេអ៊ែរ នៅពេលដែលក្រុមអ្នកប្រជាធិបតេយ្យ អំពាវនាវឱ្យដកលោកប្រធានាធិបតី ចេញពីតំណែង បន្ទាប់ពីហ្វូងមនុស្ស ដែលគ្មានសណ្តាប់ធ្នាប់ដែលគាំទ្រលោក ត្រាំ បានសម្រុកចូលវិមានកាពីតូល ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Pelosi បានសរសេរ នៅក្នុងលិខិតមួយថា “ព្រឹកនេះខ្ញុំបាននិយាយជាមួយ ប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Mark Milley ដើម្បីពិភាក្សាអំពីការ ប្រុងប្រយ័ត្នជាមុន ដែលអាចមានសម្រាប់ការពារ ប្រធានាធិបតីមិនស្ថិតស្ថេរ ពីការចាប់ផ្តើមអរិភាពយោធា ឬចូលប្រើកូដបាញ់បង្ហោះនិងបញ្ជាឱ្យមានការវាយប្រហារនុយក្លេអ៊ែរ” ។
លោកស្រីបន្ថែមថា យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីការពារប្រជាជនអាមេរិក ពីការវាយប្រហារដែលមិនមានតុល្យភាព របស់គាត់ (ត្រាំ) មកលើប្រទេស និងលទ្ធិប្រជាធិបតេយ្យ របស់យើង៕
ប្រែសម្រួលៈ ណៃ តុលា




