ទីក្រុងប៉េកាំង៖ រដ្ឋាភិបាលក្នុងតំបន់ បាននិយាយថា ការស្តារអេកូឡូស៊ីសរុបចំនួន ២,០២ លានម៉ែត្រការ៉េ ត្រូវបានបញ្ចប់ នៅទីលានប្រកួតកីឡាអូឡាំពិករដូវរងារ នៃទីក្រុងប៉េកាំងដែលមានចំនួន ៩៤ ភាគរយនៃផែនការ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
លោក Liu Nali ប្រធានក្រុមការងារសំណង់អេកូឡូស៊ី ប្រចាំតំបន់ការប្រកួតប្រជែង Yanqing បាននិយាយថា នៅក្នុងដំណាក់កាលដំបូង នៃការសាងសង់កន្លែង Yanqing បានធ្វើការស៊ើបអង្កេតអំពីស្ថានភាព និងផលប៉ះពាល់សក្តានុពល នៃធនធានសត្វ និងរុក្ខជាតិ ព្រមទំាំងការកំណត់ដីឡូត៍បរិស្ថានចំនួន ១៧៥ ឡូត៍។
លោកបានបន្តថា ក្នុងការបង្កើនជំនាញវិជ្ជាជីវៈ Yanqing បានអញ្ជើញអ្នកជំនាញជាង ២០ នាក់ដើម្បីបង្កើតក្រុមប្រឹក្សាជំនាញ ស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមសំខាន់ៗ ក្នុងការសាងសង់អេកូឡូស៊ី នៃព្រឹត្តិការណ៍អូឡាំពិករដូវរងា។ ក្រោមការណែនាំរបស់អ្នកជំនាញ ក្រុមអ្នកសាងសង់ បានបង្កើតផែនការស្តារអេកូឡូស៊ីវិទ្យាសាស្ត្រ សម្រាប់ភាពស្មុគស្មាញនៃដីឡូត៍។
បច្ចេកវិទ្យាទំនើបជាច្រើនប្រភេទ ត្រូវបានប្រើដើម្បីស្ដារប្រព័ន្ធអេកូឡូស៊ី នៅតំបន់ស្នូលនៃតំបន់ប្រកួតប្រជែង Yanqing ហើយដើមអាបស្តុន ៧ ម៉ឺន និងដើម ៣១០.០០០ ដើមត្រូវបានដាំ៕ ដោយ៖លី ភីលីព



