អាមេរិក៖លោក Donald Trump បានចោទប្រកាន់បណ្តាញផ្សព្វផ្សាយសង្គម Twitter ថា ហាមការនិយាយដោយសេរីនៅលើ Tweet ដោយលោកប្រើប្រាស់គណនី POTUS ប៉ុន្មានម៉ោង បន្ទាប់ពីលោកត្រូវបានគេហាមប្រាមពីវេទិកា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម បានផ្អាកគណនីឈ្មោះ @realDonaldTrump របស់ប្រធានាធិបតីជាអចិន្ត្រៃយ៍ ហើយលុបចោលនូវtweets ចាស់របស់លោកទាំងអស់។
គណនីសុវត្ថិភាពTwitter បានចុះផ្សាយភ្លាមៗ ដោយនិយាយថា បន្ទាប់ពីការពិនិត្យមើលយ៉ាងជិតស្និទ្ធលើ Tweets ថ្មីៗពីគណនី @realDonaldTrump និងបរិបទនៅជុំវិញ ពួកគេយើងបានផ្អាកគណនីជាអចិន្ត្រៃយ៍ ដោយសារហានិភ័យនៃការញុះញង់ ឲ្យមានអំពើហឹង្សាថែមទៀត។
វាកើតឡើងបន្ទាប់ពីលោក Trump ត្រូវបានហាមឃាត់ មិនឲ្យចូលក្នុងគណនី Facebook និង Instagram ក្រោយពីមានកុបកម្ម នៅវិមានកាពីតូលកាលពីថ្ងៃពុធ ។ កូនប្រុសរបស់ប្រធានាធិបតី គឺលោកDonald Trump Jnr បានបង្ហោះវីដេអូនៅលើ Facebook វាយប្រហារទៅលើការសម្រេចចិត្តនេះ ដោយនិយាយថា វាជាវត្ថុស័ក្ដិសិទ្ធិ ដែលនឹងធ្វើឲ្យប្រធាន គ្រប់គ្រងកុម្មុយនិស្តចិនលោកម៉ៅ “ ពិតជាមានមោទនភាព” ៕


