ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ទទួលបានតំណែងថ្មីនៅ ក្នុងពិធីសមាជបក្ស

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានបោះឆ្នោតជ្រើសជាអគ្គលេខាធិការនៃបក្សពលករកូរ៉េ ហើយនោះជាតំណែង ដែលឱពុកនិងជីតារបស់លោក ធ្លាប់បានទទួល។

តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន KCNA ការតែងតាំងតំណែងថ្មីនេះ គឺត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងអំឡុងថ្ងៃទី០៦នៃសមាជបក្ស។ សមាជបក្ស ដែលប្រារព្ធធ្វើឡើងលើកដំបូងនៅក្នុងឆ្នាំ២០១៦នើ បានដាក់ចេញនូវគោលដៅសេដ្ឋកិច្ច យោធានិងគោលនយោបាយបរទេស សម្រាប់រយៈពេល៥ឆ្នាំទៅមុខ។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍យ៉ាងដូច្នេះថា “ការបោះឆ្នោតជ្រើសលោក គីម ជុងអ៊ុន ជាអគ្គលេខាធិការបក្សនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវឆន្ទៈរួមគ្នាតែមួយ និងបំណងរបស់គណៈប្រតិភូនិងសមាជិកបក្សដទៃទៀត ប្រជាជនទាំងអស់ និងបុគ្គលិកសេវាកម្មនៃកងទ័ពប្រជាជនកូរ៉េ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top