វ៉ាស៊ិនតោន៖យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃចន្ទនេះបានឲ្យដឹងថាសហរដ្ឋអាមេរិកបានគ្រោង នឹងដាក់បញ្ចូលក្រុមសកម្មប្រយុទ្ធ Houthi របស់យេមែនទៅក្នុងបញ្ជី ភេវរកម្មអន្តរជាតិក្រោយទើបតែ បានបញ្ជូនសំណើរនេះទៅកាន់ សភាជាតិរួចមក។
ប្រភពដដែលបានសរសេរទៀតថានៅក្នុងលិខិត ដែលធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញដោយលោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ក៏បានដាក់សំណើរសុំឲ្យបញ្ចូលមេដឹកនាំ៣រូបរបស់ក្រុមនេះ ដែលជឿជាក់ថាមានការគាំទ្រពីក្រោយ ដោយរដ្ឋាភិបាលអ៊ឺរ៉ង់នោះ ទៅក្នុងបញ្ជីភេវរករអន្តរជាតិផងដែរ។
ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តមួយនេះ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលលោក Trump មុនការចាកចេញរបស់គាត់នៅថ្ងៃទី២០ខែមករាហើយ វានឹងធ្វើឲ្យកិច្ចខំប្រឺងប្រែងដើម្បីសន្តិភាពនៅយេមែននឹងជួប បញ្ហាលំបាកកាន់តែខ្លាំង ទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី