ព័ត៌មានអន្តរជាតិ

ចិននិយាយថា នឹងប្រឆាំង ចំពោះប្រទេស ដែលជ្រៀតជ្រែក ក្នុងកិច្ចការក្នុងស្រុក របស់ចិន

បរទេស ៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនបានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា និងជំទាស់ដាច់ខាត ចំពោះការជ្រៀតជ្រែកក្នុង កិច្ចការក្នុងស្រុករបស់ខ្លួន ដែលបង្កឡើង ដោយសហរដ្ឋអាមេរិក កាណាដា អង់គ្លេសនិងអូស្ត្រាលី ក្រោយប្រទេសទាំងនោះ បានថ្កោលទោសការចាប់ខ្លួន សកម្មជននៅហុងកុង ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួង ការបរទេសចិន លោក Zhao Lijian បាននិយាយប្រាប់យ៉ាងដូច្នោះ នៅក្នុងសន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង ។

គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃអាទិត្យ ដែលអំពាវនាវឲ្យចិន គោរពសេរីភាពប្រជាជន នៅហុងកុងនោះ រដ្ឋមន្ត្រីការបរទេស មកពីសហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងអូស្ត្រាលី បានធ្វើការថ្កោលទោស ចំពោះការចាប់ខ្លួនសកម្មជន លទ្ធិប្រជាធិបតេយ្យជាង៥០នាក់ នៅក្នុងទីក្រុងហុងកុង កាលពីសប្ដាហ៍មុន ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top