វ៉ាស៊ីនតោន ៖ ការថែរក្សាសុខភាពឌីជីថល កំពុងត្រូវបានគេយកចិត្ត ទុកដាក់នៅក្នុងព្រឹត្តិការណ៍ដ៏ធំ មួយរបស់ឧស្សាហកម្ម បច្ចេកវិទ្យា នៅសប្តាហ៍នេះ ចំពេលមានការរីករាលដាល នៃរោគរាតត្បាត ដែលបានបង្ហាញពីសារសំខាន់ នៃសេវាកម្មពីចម្ងាយដោយមាន ឥទ្ធិពលយូរអង្វែងលើការចែកចាយ វេជ្ជសាស្ត្រយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ពិព័រណ៍គ្រឿងអេឡិចត្រូនិក កំពុងត្រូវបានធ្វើឡើងតាមអ៊ីនធើណេត កំពុងបង្ហាញបច្ចេកវិទ្យា សម្រាប់ការទស្សនាអ្នកជំងឺ ពីចម្ងាយម៉ាស៊ីន ជីវឧស្ម័ន និងឧបករណ៍ផ្សេងទៀត ដែលអាចជួយមនុស្សឲ្យចៀស វាងការិយាល័យវេជ្ជបណ្ឌិត និងបន្ទប់រង់ចាំ ។ យោងតាមក្រុមអ្នកស្រាវជ្រាវ Frost & Sullivan បានបញ្ជាក់ថា តម្រូវការសម្រាប់សេវា ទូរគមនាគមន៍ ត្រូវបានគេប៉ាន់ស្មានថា បានកើនឡើង ៦៤ ភាគរយនៅសហរដ្ឋអាមេរិកតែមួយ ។
គ្រូពេទ្យគ្រួសារ និងជាស្ថាបនិកនៃ MedWand បាននិយាយថា យើងបានដឹងថាការចូលទៅបន្ទប់រង់ចាំ ជាមួយអ្នកជំងឺដទៃទៀតអាចមានបញ្ហា ហើយមនុស្សកំពុងស្វែងរកវិធីផ្សេង ទៀតដើម្បីទទួលបានការថែទាំ និងឧបករណ៍សម្រាប់ការថែទាំ ពីចម្ងាយនៅឆ្នាំនេះ ។
លោក Qamar និយាយនៅគណៈកម្មការ CES ថា ជំងឺរាតត្បាតនេះក៏បានលាតត្រដាង នូវគម្លាតរួមទាំងកង្វះអ៊ីនធើណេត ដែលអាចចូលដំណើរការ បានសម្រាប់ប្រជាជនមួយចំនួន។ បញ្ហាធំមួយគឺកង្វះសមត្ថភាព ពិនិត្យអ្នកជំងឺពីចម្ងាយ ៕ដោយ៖លី ភីលីព