ជប៉ុន៖យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ការផឹកតែអ៊ូឡុងចិន “Oolong” ចំនួន ២ ពែងក្នុងមួយថ្ងៃអាចជួយដុតបំផ្លាញជាតិ ខ្លាញ់ក្នុងរាងកាយ របស់លោកអ្នក នៅពេលអ្នកកំពុងគេង ដោយជួយបង្កើនការរំលាយ អាហារពេលយប់របស់អ្នកនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Tsukuba នៅប្រទេសជប៉ុនបានឲ្យដឹងថា តែអ៊ូឡុងចិនជាអ្នកជំនាញផ្តល់អត្ថប្រយោជន៍សុខភាពជាក់លាក់រួមទាំងការដុតបំផ្លាញជាតិខ្លាញ់។ ក្រុមអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អមួយក្រុមត្រូវ បានគេស្នើសុំឲ្យផឹកតែអ៊ូឡុងចិន កាហ្វេអ៊ីនសុទ្ធ ឬការប្រើថ្នាំ Placebo ក្នុងរយៈពេល ២ សប្តាហ៍ដើម្បីសិក្សាពីរបៀបដែលវាផ្លាស់ប្តូរការបំបែកខ្លាញ់ ។
ទាំងតែអ៊ូឡុងចិន និងកាហ្វេអ៊ីនសុទ្ធបង្កើន ការបំបែកជាតិខ្លាញ់ប្រហែល ២០ ភាគរយបើប្រៀបធៀបទៅនឹងការប្រើថ្នាំ Placebo ប៉ុន្តែអូតែអ៊ូឡុងចិន នៅតែបន្តធ្វើការទោះបីអ្នកស្ម័គ្រចិត្តដេកលក់ ។ អ្នកនិពន្ធជាន់ខ្ពស់សាស្ត្រាចារ្យ Kumpei Tokuyama បាននិយាយថា តែអ៊ូឡុងចិនមានផ្ទុកជាតិ កាហ្វេអ៊ីន ដែលជះឥទ្ធិពលដល់ការរំលាយ អាហារថាមពលដោយបង្កើន ចង្វាក់បេះដូងរបស់យើង វាក៏បង្កើនការបំបែកខ្លាញ់ឯករាជ្យ ពីផលប៉ះពាល់នៃជាតិកាហ្វេអ៊ីនផងដែរ។
លោក Tokuyama ជឿជាក់ថា ការផឹកតែអ៊ូឡុងចិនជាប្រចាំ២ឬ៣ពែងក្នុងមួយថ្ងៃនឹងប្រយុទ្ធប្រឆាំង នឹងការខ្វះខាតចំណុចពិសេស ចំណែកការស្រកទម្ងន់ នៅពេលអ្នកគេងអាចស្តាប់ទៅមិនល្អឡើយ ប៉ុន្តែការផឹកតែអ៊ូឡុងចិន អាចជួយអ្នកបាន ។ លោក Tokuyama ពន្យល់ថា ឥទ្ធិពលរំញោចរបស់តែអ៊ូឡុងចិន លើការបំបែកជាតិខ្លាញ់ ក្នុងពេលគេងអាចមានភាពទាក់ទងគ្នា យ៉ាងពិតប្រាកដក្នុងការគ្រប់គ្រងទម្ងន់ខ្លួន ៕ដោយ៖លី ភីលីព


