បរទេស៖ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនៃរដ្ឋបាលលោក ត្រាំ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយដោយមិនផ្តល់ភស្តុតាងជាក់លាក់ថា អង្គការភេរវកម្ម អាល់កៃដា បានបង្កើតទីស្នាក់ការកណ្ដាលប្រតិបត្តិការថ្មី នៅក្នុងប្រទេសអ៊ីរ៉ង់។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងវ៉ាស៊ីនតោនថា អង្គការភេរវកម្មស៊ុននី បានផ្លាស់ប្តូរមូលដ្ឋានរបស់ខ្លួន ទៅកាន់ប្រទេសអ៊ីរ៉ង់ ស្របពេលដែលកងកម្លាំងអាមេរិកនិងសម្ពន្ធមិត្ត ធ្វើសង្គ្រាមប្រឆាំងអំពើភេរវកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក។
លោក Mike Pompeo បានមានប្រសាសន៍ដូច្នេះថា “នៅក្នុងពេលបច្ចុប្បន្ននេះ អ្នកមានរដ្ឋគាំទ្រអំពើភេរវកម្មដ៏ធំបំផុតក្នុងពិភពលោក គឺសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលជាមូលដ្ឋានជ្រោកកោនរបស់ពួកអាល់កៃដា។ ពួកគេជាដៃគូនឹងគ្នាក្នុងអំពើភេរវកម្ម ជាដៃគូដ៏គួរឲ្យស្អប់ខ្ពើម ហើយនេះបង្កនូវការគម្រាមកំហែងធ្ងនធ្ងរ ចំពោះសន្តិសុខប្រទេសនានា និងចំពោះទឹកដីអាមេរិកខ្លួនឯងផ្ទាល់”៕
រដ្ឋមន្ត្រី ការបរទេសអាមេរិក ៖ អ៊ីរ៉ង់ ជាមូលដ្ឋានជ្រកកោនថ្មី របស់ពួកអាល់កៃដា
By
Posted on