ម៉ិកស៊ីកូ ៖ តាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា សត្វក្រពើបានរស់រានមានជីវិត ពីការវាយប្រហារ ដោយអាចម៍ផ្កាយ ដែលបានបំផ្លាញដាយណូស័រ ដោយសារតែរូបរាង អាចបត់បែន តាមកាលៈទេសៈ និងមានលក្ខណៈពិសេស ឲ្យពួកគេទប់ទល់នឹងការផ្លាស់ប្តូរ បរិស្ថាន ដ៏ធំធេងបង្កឡើង នៃការរងផលប៉ះពាល់ នាសម័យកាលនោះ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
សត្វក្រពើអាចលូតលាស់ នៅក្នុងទឹក និងលើគោក ហើយរស់នៅក្នុងភាពងងឹតទាំងស្រុង បានយ៉ាងស្រួល ព្រោះពួកគេក៏រឹងមាំផងដែរមានន័យថា ពួកគេអាចរួចផុតពីការរង របួសដ៏គួរឲ្យភ័យខ្លាច ។ ជាទូទៅពួកគេចូលចិត្តលក្ខខណ្ឌកក់ក្តៅ ដូចជានៅអំឡុងអាយុដាយណូស័រ ពីព្រោះពួកគេមិនអាចគ្រប់គ្រង សីតុណ្ហភាពរាងកាយរបស់ពួកគេ ថែមទំាងត្រូវការភាព កក់ក្តៅពីបរិស្ថាន ។
នៅពេលដុំថ្មអវកាសមានទំហំប៉ុន ទីក្រុងមួយបានបោកបក់ ចូលឈូងសមុទ្រម៉ិកស៊ីកូ កាលពី ៦៦ លានឆ្នាំមុនដោយបំផ្លាញរុក្ខជាតិ និងសត្វជាច្រើននៅលើផែនដី ចំណែកសត្វក្រពើបានរស់រាន មានជីវិតដោយការទាញយកថាមពលពីព្រះអាទិត្យ ។ នេះមានន័យថា ពួកគេមិនចាំបាច់បរិភោគសត្វ ដែលមានឈាមក្តៅដូចជាសត្វស្លាប ឬថនិកសត្វហើយមិនចាំបាច់ផ្លាស់ប្តូរវាដើម្បីរស់ ។
ចាប់តាំងពីពេលនោះមកក្រពើ បានផ្លាស់ប្តូរតិចតួចណាស់ ហើយអ្នកស្រាវជ្រាវជឿថា វាជាភាពចម្រុះមានកំណត់ របស់ពួកគេ និងកង្វះខាតនៃការវិវត្តន៍ ដែលជាគន្លឹះនៃភាពជោគជ័យរបស់ពួកគេ ។ សត្វក្រពើសព្វថ្ងៃនេះមើលទៅស្រដៀង នឹងសត្វក្រពើតាំងពីសម័យJurassic ប្រហែលជា ២០០ លានឆ្នាំមុន។
បើយោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bristol បាននិយាយថា អត្រានៃការវិវឌ្ឍន៍យឺតរបស់ពួកគេដោយសារ តែការឈានដល់ទម្រង់មួយ ដែលមានភាពបត់បែន និងមានប្រសិទ្ធិភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ ពិភពលោកធ្ងន់ធ្ងរ ៕