សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបច្ចេកវិទ្យា យក្សសហរដ្ឋអាមេរិក Google របស់ Alphabet Inc បាននិយាយថា ខ្លួនបានដាក់ចេញនូវដំណោះស្រាយបញ្ហា ជាមួយកម្មវិធី Android មួយចំនួនត្រូវបានបង្កើតឡើង ដោយប្រើប្រព័ន្ធជូនដំណឹង របស់ក្រុមហ៊ុនអំពីការប៉ះពាល់ ក្នុងការទំនាក់ទំនង តាមដានមេរោគ COVID-19 យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុនបានបន្តថា បញ្ហានេះបណ្តាល ឲ្យមានការពន្យារពេលសមត្ថភាព របស់កម្មវិធីទាំងនេះក្នុងការផ្ទុក ឬធ្វើការត្រួតពិនិត្យការប៉ះពាល់ជាប្រចាំ ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បាននិយាយថា វាអាចចំណាយពេល២ឬ៣ ម៉ោង ដើម្បីឲ្យឧបករណ៍ចាប់បាន ហើយក្រុមហ៊ុននឹងធ្វើការដោយផ្ទាល់ ជាមួយអ្នកអភិវឌ្ឍន៍ក្នុងករណីខ្លះ ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទោះយ៉ាងណាបញ្ហានេះ មិនបានបណ្តាលឲ្យបាត់បង់ទិន្ន ន័យណាមួយឡើយ។
ប្រព័ន្ធបង្ហាញព័ត៌មាន ត្រូវបានដាក់ចេញ ដោយក្រុមហ៊ុនApple Inc និង Google កាលខែកញ្ញាធ្វើឲ្យ អាជ្ញាធរសុខភាព សាធារណៈអាចប្រើស្មាតហ្វូន ដើម្បីជួយក្នុងការតាមដានទំនាក់ទំនង ដោយមិនចាំបាច់បង្កើតកម្មវិធី ។ កម្មវិធី NHS COVID-19 ត្រូវបានប្រើនៅប្រទេស អង់គ្លេស និងវែលសម្រាប់ទំនាក់ ទំនងតាមទូរស័ព្ទ បាននិយាយថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួនកំពុងទទួលបានការ ជូនដំណឹងលើអេក្រង់ ហើយវាកំពុងធ្វើការជាមួយ Google ដើម្បីដោះស្រាយបញ្ហានេះ ៕ដោយ៖លី ភីលីព