បរទេស៖ ក្រុមអ្នកបុរាណវិទូកាល ពីពេលថ្មីៗនេះបានប្រទះឃើញគំនូសដោយដៃដែលក្រោយ មកត្រូវបានគេជឿជាក់ថាគឺជាគំនូសដែលមានអាយុកាលចាស់ ជាងគេបំផុតលើលោកមានអាយុកាល ប្រមាណជា៤៥ ៥០០ឆ្នាំមកម្ល៉េះ។
គំនួសដោយដៃជាសត្វជ្រូកព្រៃនេះ ត្រូវបានគេរកឃើញនៅក្នុងល្អាងភ្នំ Leang Tedongnge ស្ថិតនៅក្នុងតំបន់ដ៏ដាច់ស្រយាលមួយលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ីហើយវាបានក្លាយទៅ ជាភស្តុតាងថ្មីដែលអាចបញ្ជាក់បានថាវាគឺជាទីតាំងដែលធ្លាប់ មនុស្សជាបុព្វបុរសធ្លាប់រស់នៅ។
ក្រុមការងារដែលដឹកនាំ ដោយលោកសាស្ត្រាចារ្យ Aubert ជាមនុស្សជំនាញខាងអាយុកាល បានបញ្ជាក់ថាក្រោយការប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូម ក្នុងការវាស់វែងរួចមកយើងអាចជឿជាក់ថាវាមានអាយុ កាលរហូតទៅដល់៤៥ ៥០០ឆ្នាំមុនហើយវាអាចនឹងមានអាយុចំណាស់ជាងនេះក៏ថាបានពីព្រោះថាក្នុងពេលនេះលោក បានធ្វើការវាស់វែងដោយពឹងផ្អែកទៅលើសម័យកាលថ្មបំបែកប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី


