ព័ត៌មានអន្តរជាតិ

កងទ័ពបារាំង នឹងទិញដ្រូនខ្នាតតូច រាប់រយគ្រឿង

បរទេស៖ ក្រុមហ៊ុនផលិតកូនដ្រូនបារាំង ឈ្មោះ Parrot នឹងធ្វើការផលិតដ្រូនខ្នាតតូចចំនួន ៣០០គ្រឿង ឲ្យដល់កងទ័ពជើងគោកបារាំង ក្រោមកុងត្រារយៈពេល៥ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសចំនួនពីរ នៅថ្ងៃពុធសប្ដាហ៍នេះ។

កូនដ្រូន តាមសេចក្តីរាយការណ៍ មានទម្ងន់ ០,៤៨២គីឡូក្រាម មានរយៈពេលហោះហើរដោយថាមពលថ្ម បានរហូតដល់ទៅ៣២នាទី និងជាចម្បងបំពាក់ម៉ាស៊ីនថត ដែលរួមបញ្ចូលទាំងម៉ាស៊ីនថតកម្តៅ សម្រាប់សមត្ថភាពអង្កេតមើល ទាំងថ្ងៃនិងយប់។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រសួងការពារជាតិបារាំង បានប្រកាសកុងត្រា ដែលរួមបញ្ចូលទាំងការថែទាំនិងការហ្វឹកហាត់ នៅថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែតម្លៃមិនត្រូវបានប្រកាសនោះទេ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top