យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លង ជំងឺកូវីដ១៩គិតត្រឹមថ្ងៃព្រហស្បតិ៍ មានចំនួន១០.៩៣៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេសកើន ឡើងដល់៥២៨.២០៤នាក់ ។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់៣.៨៦០នាក់ ជាមួយគ្នានេះដែរមានអ្នកស្លាប់បន្ថែមទៀតចំនួន៥៧នាក់ ទន្ទឺមនឹងនេះដែរ អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរនោះ គឺបានកើនឡើងពី១.០៩៤នាក់ដល់១.១១៧នាក់ ក្នុងចំណោម១.៨០២នាក់ដែលជាអ្នកជំងឺសម្រាកនៅក្នុងមន្ទីរពេទ្យ ។
សរុបអ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់៤៤៦.១៧៥នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយថ្មី ចំនួន១០.៣៥៧នាក់ ។ ករណីដែលឆ្លងជំងឺខ្ពស់បំផុតក្នុងកំណត់ត្រានោះ គឺមានចំនួន៧៨.១៦៩នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា