ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ៖ ការចូលរួមអន្តរជាតិ ត្រូវបានលើកយក មកពិភាក្សាគ្នា ក្នុងកិច្ចសន្ទនា ជាមួយប្រេសិតអាមេរិក

បរទេស ៖ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Kelly Craft បានពិភាក្សាគ្នាអំពីការចូលរួមអន្តរជាតិ និងចំណងមិត្តភាព ដ៏ជ្រាលជ្រៅ រវាងតៃវ៉ាន់និងអាមេរិក នៅក្នុងអំឡុងសន្ទនាគ្នា តាមទូរស័ព្ទ ។

នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិនោះផងដែរ លោកស្រីប្រធានាធិបតីតៃវ៉ាន់ ប្រសាសន៍ប្រាប់ថា តៃវ៉ាន់នឹងរក្សាជំរុញ ឲ្យបានចូលរួមក្នុងអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងអង្គការសហប្រជាជាតិនានា។

គួរបញ្ជាក់ថា លោកស្រី Kelly Craft បានគ្រោងធ្វើដំណើរទៅតៃវ៉ាន់ ក្នុងសប្ដាហ៍នេះ ប៉ុន្តែដំណើរទស្សនកិច្ចនោះបានលុបចោលវិញ ដោយក្រសួងការបរទេស ដោយជាផ្នែកនៃការបញ្ឈប់ការធ្វើដំណើរ នៅមុនពេលផ្ទេរអំណាចឲ្យរដ្ឋបាលរបស់លោក ចូ បៃដិន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top