បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានគ្រោងបំពាក់មីស៊ីលបាញ់នាវាវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ នៅលើនាវាវាយប្រហារក្នុងទឹកនិងលើគោក នេះបើតាមការប្រកាសនៅក្នុងខែនេះ ហើយនោះជាផ្នែកនៃកិច្ចប្រឹងប្រែងកាន់តែធំ ដើម្បីបង្កើនសមត្ថភាពវាយប្រហាររបស់នាវា។
កងទ័ពជើងទឹកអាមេរិក តាមសេចក្តីរាយការណ៍ មានបំណងធ្វើការពិសោធន៍ជាមួយការដំឡើងនូវមីស៊ីល វាយប្រហាររបសទ័ពជើងទឹករចនាផលិតដោយន័រវេស ជាផ្នែកនៃអាវុធរបស់នាវាចម្បាំងអនាគត ផ្អែកលើប្រភេទនាវាផ្សេងៗគ្នា។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កងទ័ពជើងទឹកអាមេរិក កំពុងតែពិចារណាបំពាក់មីស៊ីលនោះលើនាវាឲ្យបានច្រើនបំផុតតាមដែលអាចទៅរួច ដែលគួរឲ្យកត់សម្គាល់នោះ គឺនាវាដែលមានសមត្ថភាពធ្វើដំណើរក្បែរតំបន់ឆ្នេរ និងនៅក្នុងទឹករាក់ៗ ដើម្បីរក្សាអត្ថប្រយោជន៍នៃកម្លាំងប្រយុទ្ធ លើទ័ពជើងទឹកចិននិងបច្ចាមិត្តផ្សេងៗទៀត៕
ប្រែសម្រួល៖ប៉ាង កុង

