បរទេស៖ ជំនួយការសាស្រ្តាចារ្យនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យតិចសាស លោកស្រីវេជ្ជបណ្ឌិត Brittany Bankhead-Kendall ថ្មីៗនេះ លោកបានប្រៀបធៀបរូបភាព កាំរស្មីអ៊ិចនៃសួតរបស់មនុស្សចំនួន៣ គឺអ្នកដែលមានសុខភាពល្អ, អ្នកជក់បារី ញឹកញាប់ និងអ្នកឆ្លងមេរោគកូវីដ១៩។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថាជាលទ្ធផល គឺសួតអ្នកដែលមានសុខភាពល្អត្រូវបានបង្ហាញថា ភាគច្រើនស្អាត, សួតរបស់អ្នកជក់បារីបង្ហាញយ៉ាងច្បាស់នូវខ្សែពណ៌ស ដែលតំណាងឱ្យស្នាមនិងកកស្ទះ ចំណែកសួតរបស់អ្នកដែលឆ្លងជំងឺកូវីដ១៩ គឺស្ទើរតែពោរពេញទៅដោយដានពណ៌ស។
នៅក្នុងការប្រកាសមួយនៅលើ គណនីធ្វីតធែលរបស់លោកស្រីបាននិយាយថា “ សួតក្រោយឆ្លងរោគកូវីដ១៩ មើលទៅអាក្រក់ជាងសួតដែលជក់បារី ដែលគួរឱ្យខ្លាចដែលយើងធ្លាប់បានឃើញ” ។
លោកស្រី Bankhead-Kendall ក៏បានចង្អុលបង្ហាញថា វាចាំបាច់ណាស់ក្នុងការទាក់ទងជាមួយគ្រូពេទ្យបឋម ប្រសិនបើអ្នកជំងឺមានដង្ហើមខ្លី បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩ ៕

