ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ចក្រភពអង់គ្លេស បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអង់គ្លេស គ្រោងនឹងបញ្ចប់ការបិទប្រទេស ដោយសារជំងឺកូវីដ១៩ នៅក្នុងខែមីនា បន្ទាប់ពីក្រុមសមាជិក គណៈរដ្ឋមន្ត្រីបានឯកភាពថា នឹងរង់ចាំរហូតដល់រដូវក្តៅ នៅពេលដែលពលរដ្ឋភាគច្រើន នឹងអាចទទួលបានការចាក់វ៉ាក់សាំង ដែលនឹងនាំឲ្យសេដ្ឋកិច្ចធ្លាក់ ចុះនៅឡើយនៅពេលនេះ ។
ក្រុមសមាជិកគណៈរដ្ឋមន្ត្រី បានកំណត់អំពីពេលវេលា ដើម្បីងាកទៅរកការរឹតត្បិត ទោះបីជា គណៈកម្មាធិការពិគ្រោះយោបល់រដ្ឋាភិបាល ដែលមានឈ្មោះថា ក្រុមប្រឹក្សាយោបល់វិទ្យាសាស្ត្រ សម្រាប់សង្គ្រោះបន្ទាន់ ហៅកាត់ថា (SAGE)ធ្វើការអំពាវនាវសុំឲ្យមានការពន្យាពេលក្តី ។ សារព័ត៌មាន Evening Standard បានរាយការណ៍ដូច្នេះ ។
នេះបើយោងតាម កាសែត Sunday Times បានចុះផ្សាយថា ស្ថិតក្រោមគម្រោងការនេះដែរ តំបន់ជាច្រើននឹងត្រូវដាក់កំហិតយ៉ាងណាឲ្យអត្រានៃការស្លាប់ក្នុងកម្រិតទាបបំផុត និងកំណត់ចំនួន នៃអ្នកដែលមានអាយុពី៥០ដល់៧០ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺ បានថយចុះ ។
ចក្រភពអង់គ្លេស នឹងបិទរាល់ការធ្វើដំណើរទាំងអស់ មកកាន់ប្រទេសចាប់ពីម៉ោង៤និង០០នាទីម៉ោងសកល នៅថ្ងៃចន្ទនេះ ដើម្បីរក្សាមិនឲ្យមានការឆ្លងរាលដាលវីរុសក្លាយពូជ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា