បរទេស៖ សេដ្ឋកិច្ចរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បានកើនឡើងលឿនហួសពីការរំពឹងទុក កាលពីឆ្នាំមិញ ដោយវាបានក្លាយ ជាសេដ្ឋកិច្ចដ៏ចម្បងមួយ ដែលឃើញមានការកើនឡើង ស្របពេលមានការរាតត្បាតឆ្លងជម្ងឺកូវីដ១៩។
នៅថ្ងៃចន្ទនេះ បានរាយការណ៍ប្រាប់ថា ផលិតផលជាតិសរុប បានកើនឡើងចំនួន២,៣ភាគរយ បើប្រៀបនឹងឆ្នាំ០១៩ ស្របពេលដែលប្រទេសនៅទូទាំងពិភពលោក ជួបប្រទះបញ្ហាលំបាក ដោយសារតែការដាក់បម្រើធ្វើដំណើរ និងការបិទព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Ning Jizhe ជាប្រធានការិយាល័យ បាននិយាយនៅក្នុងអំឡុងសន្និសីទកាសែតមួយដូច្នេះថា “ការបង្ហាញចេញគឺមានភាពល្អប្រសើរជាងការរំពឹងទុក”៕ ប្រែសម្រួល៖ប៉ាង កុង



