ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់អេហ្ស៊ីប និងក្រិក ពិភាក្សាគ្នា អំពីបញ្ហាយោធា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ អេហ្ស៊ីប លោក Mohamed Zaki និងមេបញ្ជាការ យោធាក្រិកលោក Konstantinos Floros បានធ្វើការពិភាក្សា កាលពីថ្ងៃចន្ទម្សិលមិញ អំពីកិច្ចសហប្រតិបត្តិការគ្នា រវាងប្រទេសទាំងពីរ។

នៅក្នុងអំឡុង កិច្ចប្រជុំនៅក្នុងទីក្រុង Cairo មន្ត្រីជាន់ខ្ពស់ទាំងពីររូប បានពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាជាច្រើនទៀត ដែលរួមមានទាំងបញ្ហា ក្នុងតំបន់និងបញ្ហាអន្តរជាតិ
និងជាពិសេសអំពីបញ្ហា ស្តារសេ្ថរភាពនិងសន្តិសុខ នៅក្នុងតំបន់មជ្ឈឹម បូព៍ាឡើងវិញផងដែរ ។

គួរឲ្យដឹងដែរថា ប្រទេសអេហ្ស៊ីប និងប្រទេសក្រិក បានចុះហត្ថលេខា កាលពីខែសីហា លើកិច្ចព្រមព្រៀង ដើម្បីបោះបង្គោលព្រំដែន សមុទ្ររួមគ្នា រួចរាល់ទៅហើយនៅ តាមបន្ទាប់ព្រំដែន សមុទ្រមេឌីទែរ៉ាណេ ដែលអនុញ្ញាត ឱ្យប្រទេសទាំងពីរ ទទួលបានផលប្រយោជន៍ ជាអតិបរមាពីធនធាន ដែលមាននៅក្នុងតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ពួកគេ ជាពិសេសប្រេង និងឧស្ម័នធម្មជាតិ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top