ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ អង្រួននៅរយៈ២៩គីឡូម៉ែត្រ នៃក្រុង Pocito នៃប្រទេសអាហ្សង់ទីន នៅម៉ោង២និង៤៦នាទីម៉ោងសកល នៅថ្ងៃអង្គារ ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ កើតឡើងកាលពីថ្ងៃអង្គារនេះ ។
ចំណុចកណ្តាល នៃគ្រោះរញ្ជួយដី មានជម្រៅ២០គីឡូម៉ែត្រ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៣១.៨១៨៤ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស៦៨.៨៤៧៣ដឺ់ក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា