ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបង្កើន ការបង្ក្រាមប្រព័ន្ធផ្សព្វផ្សាយ បរទេស

បរទេស៖ប្រទេសកូរ៉េខាងជើង នឹងធ្វើការពិន័យធ្ងន់ធ្ងរ ឬក៏ដាក់ ពន្ធនាគារ ចំពោះអ្នកណាដែលចាប់បានថារីករាយនឹងកម្មវិធីកំសាន្តកូរ៉េខាងត្បូង ឬក៏ត្រាប់តាម បែបដែលកូរ៉េខាងត្បូងនិយាយ ស្របពេលដែលលោក គីម ជុងអ៊ុន បង្កើនសង្គ្រាមលើឥទ្ធិពលពី ខាងក្រៅ និងស្នើឲ្យបង្កើតកម្មវិធីកំសាន្តក្នុងស្រុក ឲ្យមាន ភាពកាន់តែប្រសើរឡើង។

វិធានការថ្មីនេះ មានរួមបញ្ចូលទាំងការផាកពិន័យចំពោះ ឪពុកម្តាយ ដែលមានកូនល្មើសនឹងបម្រាម ដាក់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំសម្រាប់អ្នក ដែលចាប់ បានថាមើលប្រព័ន្ធផ្សព្វផ្សាយពីកូរ៉េខាងត្បូង និងការពិន័យចំពោះ ផលិតកម្ម ឬក៏ការចែកចាយរូប អាសអាភាស ការប្រើប្រាស់ទូរទស្សន៍ វិទ្យុ កុំព្យូទ័រ ទូរស័ព្ទបរទេស ឬក៏ឧបករណ៍អេឡិកត្រូនិក ផ្សេងទៀត ដែលមិនបានចុះបញ្ជី។

ចំណែកអ្នកណាម្នាក់ ចាប់បានថានាំចូលឧបករណ៍ ហាមឃាត់ ពីប្រទេសកូរ៉េខាងត្បូង នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារមួយជីវិត ខណៈអ្នកដែលត្រូវគេចាប់បានថា នាំចូលមាតិការទ្រង់ទ្រាយធំ ពីសហរដ្ឋអាមេរិក ឬក៏ពីប្រទេសជប៉ុន អាចនឹងប្រឈមមុខនឹងការប្រហារជីវិត៕

Most Popular

To Top