អាមេរិក ៖ យោងតាមនាយកប្រតិបត្តិ Elon Musk បានមានប្រសាសន៍ថា ក្រុមហ៊ុន Tesla បានផ្តល់នូវការក្រឡេកមើល កោសិកាអាគុយឥតខ្សែថ្មី របស់ខ្លួនមានឈ្មោះថា Dubbed 4680 និងខ្សែសង្វាក់ ផលិតកម្ម Roadrunner នឹងធ្វើឲ្យរថយន្ត ដែលមានទំហំពេញលេញ នៅក្នុងវិធីដូចគ្នាទៅនឹងរថយន្ត ត្រូវបានធ្វើឡើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អាគុយឥតខ្សែថ្មី ត្រូវបានដាក់បង្ហាញជាលើកដំបូង នាខែកញ្ញាក្នុងអំឡុងពេល Battery Dayរបស់ក្រុមហ៊ុន ប៉ុន្តែត្រូវបានបង្ហាញ ដោយលោក Musk តែប៉ុណ្ណោះ តាមរយៈបទបង្ហាញ PowerPoint ។ ឥឡូវនេះដល់ពេលលោក Musk បង្ហាញពិភពលោកនូវអ្វី ដែលក្រុមហ៊ុន Tesla បាននឹងកំពុងធ្វើការនៅឯរោងចក្រសាក អាគុយរបស់ខ្លួននៅ Fremont រដ្ឋតិចសាស់ ។
ឃ្លិបវីដេអូខ្លីមួយ នាទីបង្ហាញពីអាគុយពណ៌ស និងខៀវផ្លាស់ប្តូរឆ្លងកាត់ដំណាក់ កាលដំឡើងផ្សេងៗគ្នា ដោយមានជំនួយពីមនុស្សយន្ត និងកង់ ។ ក្រុមហ៊ុន Tesla ក៏បានប្រើឱកាសនេះ ដើម្បីប្រកាសថា ខ្លួនកំពុងទទួលយកពាក្យសុំផលិត ការងារនៅរោងចក្រផលិត អាគុយតាមគ្រោងទុក របស់ខ្លួននៅBerlin និងរដ្ឋតិចសាស់ ។
កោសិកាដែលគ្មានស្លាកស្នាមនេះ ត្រូវបានដាក់បង្ហាញកាលខែកញ្ញាឆ្នាំ ២០២០ នៅBattery Day ក្រុមហ៊ុនTelsa ត្រូវបានគេចាត់ទុកថា ជាការខកខានមួយ បន្ទាប់ពីលោក Musk បានសន្យាថា នឹងកាត់បន្ថយថ្លៃអគ្គិសនីយ៉ាងខ្លាំង ដែលរថយន្តអគ្គិសនីបើកបរដោយខ្លួនឯង ២៥ ០០០ ដុល្លារនឹងអាចធ្វើទៅបាន ប៉ុន្តែបានបង្ហាញថា វានឹងមិនកើតឡើងយ៉ាង ហោចណាស់រយៈពេល ៣ ឆ្នាំ ៕
ដោយ៖លី ភីលីព



