បរទេស ៖ លោក Howard X ដែលជាអ្នកក្លែង បន្លំដ៏ល្បីល្បាញ ឬជាមនុស្សកូពី មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បាននិយាយកាលពីថ្ងៃពុធថា លោកត្រូវបានចាប់ខ្លួន ដោយប៉ូលីសហុងកុង ពីបទកាន់កាប់អាវុធខុសច្បាប់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់ Howard X ខ្ញុំត្រូវបានចាប់ខ្លួន ដោយប៉ូលីសហុងកុង នៅផ្ទះរបស់ខ្ញុំនៅថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២០ ។ ពួកគេមានដីកាចាប់ខ្លួនដើម្បីស្វែងរកផ្ទះរបស់ខ្ញុំ ពីព្រោះយោងទៅតាមប៉ូលីស គឺកាំភ្លើង BB ត្រូវបានគេដាក់ទៅអាសយដ្ឋាន របស់ខ្ញុំនៅក្នុងខែមេសាឆ្នាំ ២០២០ ដែលខ្ញុំមិន ដែលបានទទួលនោះទេ” ។ នេះបើតាមអ្វីដែលលោកបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះលើគណនីហ្វេសប៊ុក ។
យោងតាមសេចក្តីថ្លែងការណ៍ បានអោយដឹងថា មន្ត្រីប៉ូលីសហុងកុង ចំនួន ១០ នាក់បានវាយឆ្មក់ចូលផ្ទះល្វែង របស់គាត់ហើយបានចាប់ខ្លួន អ្នកក្លែងបន្លំនេះពីបទកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ៕
ប្រែសម្រួលៈ ណៃ តុលា