ព័ត៌មានអន្តរជាតិ

ឆ្នាំងសាកទូរស័ព្ទចល័ត ជួលតំឡើងនៅស្តង់លក់ ទូរស័ព្ទសាធារណៈនៅទីក្រុង Fukuoka

OSAKA ៖ អង្គភាពក្នុងតំបន់ របស់ក្រុមហ៊ុន ទូរគមនាគមន៍បាននិយាយ កាលពីពេលថ្មីៗនេះថា ឆ្នាំងសាកទូរស័ព្ទចល័ត ជួលត្រូវបានតំឡើង នៅស្តង់លក់ទូរស័ព្ទសាធារណៈមួយចំនួន នៅភាគនិរតីនៃប្រទេសជប៉ុន ដែលជាឧបករណ៍ដំបូងគេ ក្នុងប្រទេសនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុន Nippon Telegraph និងក្រុមហ៊ុន Telephone West Corp រួមជាមួយសេវាកម្ម ចែកសាកថ្មទូរស័ព្ទ Inforich Inc ដែលកំពុងផ្តល់ជូននូវឆ្នាំងសាកគិតថ្លៃ និងសាកតាមទូរស័ព្ទនៅទីតាំង ចំនួន៨នៅទីក្រុងFukuoka សម្រាប់រយៈពេលសាកល្បងប្រមាណ៦ខែ ដោយចាប់ផ្តើមពីថ្ងៃសុក្រ ។ ឆ្នាំងសាកតម្លើងដោយ Inforich នៅទីក្រុងតូក្យូអាចត្រូវ បានបញ្ជូនត្រឡប់ទៅស្តង់ទូរស័ព្ទសាធារណៈផ្សេង ក៏ដូចជាហាងងាយស្រួល ដែលបានតំឡើង ឆ្នាំងសាករបស់ Inforich ។
អ្នកប្រើប្រាស់នឹងបង់ប្រាក់ ១៦៥ យ៉េនរហូតដល់មួយម៉ោង ដោយការគិតថ្លៃ នឹងកើនឡើងដល់ ៣៣០ យ៉េន សម្រាប់រយៈពេល ៤៨ ម៉ោង ។ មុនពេលប្រើឧបករណ៍ត្រូវ តែទាញយកកម្មវិធីទៅស្មាតហ្វូន ។ នៅពេលមានគ្រោះមហន្តរាយការសាកថ្មទូរស័ព្ទចល័ត បានក្លាយជាតម្រូវការចាំបាច់ ។
ក្នុងអំឡុងពេលរញ្ជួយដីឆ្នាំ ២០១៨ នៅកោះហុកកៃដូ អ្នកស្រុក និងភ្ញៀវទេសចរបាននាំគ្នា ប្រមូលផ្តុំគ្នានៅសាលាក្រុងសាប៉ូរ៉ូ ដើម្បីស្នើសុំសាកទូរស័ព្ទ របស់ពួកគេបន្ទាប់ពីកោះនៅភាគខាងជើង បានដាច់ចរន្តអគ្គិសនី ៕ ដោយ៖លី ភីលីព

Most Popular

To Top